
- កម្រិតពិបាក
- អ្នកចាប់ផ្តើមដំបូង
- ឥរិយាបថ
- លើកម្រាល
- ប្រភេទ
- ពត់ពែននៅនឹងថ្កល់ (Static)
- ចំហៀង
- ទាំងសងខាង
- ថិរវេលាទប់ជំហរ
- 60 វិនាទីក្នុងមួយសិត ក្នុងទម្លាប់ហាត់របស់យើង
សាច់ដុំគោលដៅ
ស្មាខ្នងផ្នែកខាងលើ
របៀបហាត់ក្បាច់ ពត់ស្មាក្នុងទម្រង់ដេកចំហៀង
- គេងផ្អៀងខ្លួនដោយលាតដៃខាងក្រោមទៅមុខត្រឹមស្មា ហើយបត់កែងដៃ ៩០ ដឺក្រេ។
- ចង្អុលម្រាមដៃនៃដៃខាងក្រោមឡើងទៅលើពិដាន។
- ប្រើដៃខាងលើសង្កត់កំភួនដៃខាងក្រោមថ្នមៗចុះមករកឥដ្ឋ។
- ឈប់នៅពេលអ្នកមានអារម្មណ៍ថាតឹងយឺតនៅផ្នែកខាងក្រោយនៃស្មា រួចដកដង្ហើមវែងៗ។
គន្លឹះ
- សង្កត់យឺតៗនិងថ្នមដៃបំផុត អ្នកមិនត្រូវឱ្យមានអារម្មណ៍ឈឺខ្ទាស់នៅខាងមុខស្មានោះឡើយ។
ការកែសម្រួល
- រំកិលខ្លួនងាកទៅក្រោយបន្តិច ឬកល់ខ្នើយក្រោមដើមក្បាល ដើម្បីកាត់បន្ថយសម្ពាធលើស្មា។







