
- កម្រិតពិបាក
- អ្នកចាប់ផ្តើមដំបូង
- ឥរិយាបថ
- ឈរ
- ប្រភេទ
- កន្ត្រាក់សាច់ដុំនៅនឹង (Isometrics), យ៉ូហ្គា (Yoga)
- ចំហៀង
- ទាំងសងខាង
- ថិរវេលាទប់ជំហរ
- 60 វិនាទីក្នុងមួយសិត ក្នុងទម្លាប់ហាត់របស់យើង
សាច់ដុំគោលដៅ
កជើងប្រអប់ជើងត្រគាកក្រលៀនសាច់ដុំស្នូល
របៀបហាត់ក្បាច់ Tree Pose
- ឈរឱ្យត្រង់ខ្លួន ដោយផ្ទេរទម្ងន់របស់អ្នកទៅលើជើងម្ខាង។
- ដាក់បាតជើងម្ខាងទៀតលើកជើងខាងក្នុង លើកំភួនជើង ឬលើភ្លៅ ដោយជៀសវាងដាក់លើជង្គង់។
- សង្កត់បាតជើង និងជើងរុញទល់គ្នា ហើយបើកជង្គង់ដែលបត់នោះចេញទៅចំហៀង។
- ដាក់ដៃទាំងពីរកំពុងសំពះនៅដើមទ្រូង ឬលើកដៃឡើងលើក្បាល ហើយសម្លឹងភ្នែកទៅចំណុចណាមួយឱ្យនឹង។
គន្លឹះ
- ផ្ដោតអារម្មណ៍ទៅលើចំណុចមួយនៅខាងមុខ ដើម្បីជួយឱ្យអ្នករក្សាលំនឹងបានល្អ។
ការកែសម្រួល
- ឈរក្បែរជញ្ជាំងហើយដាក់ដៃម្ខាងទប់លើវា ឬដាក់ចុងម្រាមជើងលើឥដ្ឋក្បែរកជើងរបស់អ្នក។









